ម៉ោងធ្វើការ ព្រឹក ៧.៣០នាទី ~ ១២.០០នាទី & រសៀល ២.០០នាទី ~ ៥.៣០នាទី ៦៧៨៩ (Hotline) / (៨៥៥)២៣ ៧២២ ៣៣៣
និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) សូមជម្រាបប្រតិបត្តិករបង្គោលអង់តែនទាំងអស់ ដែលត្រូវស្នើសុំលិខិតអនុញ្ញាតសាងសង់បង្គោលអង់តែន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជ្រាបថា ដើម្បី ន.ទ.ក. គ្រប់គ្រងនិងផ្តល់សេវាឱ្យមានប្រសិទ្ធភាព សូមប្រតិបត្តិករបង្គោលអង់តែន ពិនិត្យបែបបទ នីតិវិធី ដែលមានចែងក្នុងសេចក្តីណែនាំស្តីពីការស្នើសុំលិខិតអនុញ្ញាតសាងសង់បង្គោលអង់តែន ហើយត្រូវបំពេញ និងបោះពុម្ពពាក្យស្នើសុំសាងសង់បង្គោលអង់តែន ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធ រួចមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់បង្គោលអង់តែន នៅច្រកចេញ-ចូលតែមួយរបស់ ន.ទ.ក. ដោយផ្ទាល់ នៅរៀងរាល់ម៉ោងធ្វើការ។
ល.រ | សេចក្តីណែនាំ | ឯកសារ |
---|---|---|
១ | សេចក្តីណែនាំ ស្តីពីការសុំសាងសង់បង្គោលអង់តែន | កំពុងព្រៀង |
ល.រ | ពាក្យស្នើសុំ | |
១ | ពាក្យស្នើសុំសាងសង់បង្គោលអង់តែន | ទាញយក |