ម៉ោងធ្វើការ ​ព្រឹក ៧.៣០នាទី ~ ១២.០០នាទី & ​រសៀល ២.០០នាទី ~ ៥.៣០នាទី ៦៧៨៩ (Hotline) / (៨៥៥)​២៣​ ៧២២ ៣៣៣

info@trc.gov.kh

ពាក្យស្នើសុំសាងសង់បង្គោលអង់តែន

និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) សូមជម្រាបប្រតិបត្តិករបង្គោលអង់តែនទាំងអស់ ដែលត្រូវស្នើសុំលិខិតអនុញ្ញាតសាងសង់បង្គោលអង់តែន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជ្រាបថា ដើម្បី ន.ទ.ក. គ្រប់គ្រងនិងផ្តល់សេវាឱ្យមានប្រសិទ្ធភាព សូមប្រតិបត្តិករបង្គោលអង់តែន ពិនិត្យបែបបទ នីតិវិធី ដែលមានចែងក្នុងសេចក្តីណែនាំស្តីពីការស្នើសុំលិខិតអនុញ្ញាតសាងសង់បង្គោលអង់តែន ហើយត្រូវបំពេញ និងបោះពុម្ពពាក្យស្នើសុំសាងសង់បង្គោលអង់តែន ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធ រួចមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់បង្គោលអង់តែន នៅច្រកចេញ-ចូលតែមួយរបស់ ន.ទ.ក. ដោយផ្ទាល់ នៅរៀងរាល់ម៉ោងធ្វើការ។

ល.រ សេចក្តីណែនាំ ឯកសារ
សេចក្តីណែនាំ ស្តីពីការសុំសាងសង់បង្គោលអង់តែន កំពុងព្រៀង
ល.រ ពាក្យស្នើសុំ
ពាក្យស្នើសុំសាងសង់បង្គោលអង់តែន ទាញយក