ម៉ោងធ្វើការ ​ព្រឹក ៧.៣០នាទី ~ ១២.០០នាទី & ​រសៀល ២.០០នាទី ~ ៥.៣០នាទី ៦៧៨៩ (Hotline) / (៨៥៥)​២៣​ ៧២២ ៣៣៣

info@trc.gov.kh

ចក្ខុវិស័យ និងបេសកកម្ម

បេសកកម្មរបស់និយ័តករទូរគមនាគមន៍កម្ពុជា(ន.ទ.ក.) នេះដើម្បីផ្លាស់ប្តូរឧស្សាហ៍កម្មទូរគមនាគមន៍របស់ប្រទេស កម្ពុជាទៅមុខនៅក្នុងការប្រកួតប្រជែងទីផ្សារសកលនាពេលបច្ចុប្បន្ន។ យើងជាស្ថាប័នឯករាជ្យ និងទទួលខុសត្រូវខំប្រឹង ដើម្បីបង្កើតឱ្យមានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍតាមរយៈឧស្សាហ៍កម្មទូរគមនាគមន៍នៅកម្ពុជា។

និយ័តករទូរគមនាគមន៍កម្ពុជាបំពេញបេសកកម្មរបស់ខ្លួន ឆ្លើយតបតាមតម្រូវការរបស់អ្នកប្រើប្រាស់ប្រតិបត្តិករអ្នកផ្តល់សេវា និងអ្នកផ្គត់ផ្គង់ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាឆ្ពោះទៅរកដំណើរការសមស្របនៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និងសាកលភាវូបនីយកម្មក្នុងតំបន់។បេសកកម្មរបស់និយ័តករទូរគមនាគមន៍កម្ពុជាមានជាអាទិ៍៖

  • អនុវត្ត​គោល​នយោបាយ​ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និង​ផែន​ការ​សកម្មភាព​យុទ្ធ​សាស្រ្តដែល​ត្រូវ​អនុម័តដោយ​រាជ​រដ្ឋាភិបាល​
  • អនុវត្តតាមវិធាន និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការធ្វើនិយ័តកម្មវិស័យទូរគមមនាគមន៍និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលបានដាក់ចេញដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
  • ជំរុញ​ឲ្យ​មាន​ការ​យល់​ដឹង និង​ភាព​អាច​ទទួល​បាន​នូវ​សេវា​ទូរគមនាគមន៍​របស់​ប្រជាពល​រដ្ឋ
  • ធានា​ឲ្យ​អ្នក​ប្រើ​ប្រាស់​ពេញ​ចិត្ត​ចំពោះ​គុណ​ភាព​សេវា និង​តម្លៃ​សមរម្យ
  • ផ្តល់​នូវ​ការ​រៀប​ចំ និង​សេចក្តី​ណែ​នាំ​បញ្ញត្តិ​កម្ម​ប្រកប​ដោយ​តម្លាភាព
  • តម្រូវ​ឲ្យ​មាន​ការ​អនុវត្ត​បញ្ញត្តិ​កម្ម​សម្រាប់​ការ​ប្រកួត​ប្រជែង​ដោយ​ស្មើភាព និង​ប្រសិទ្ធ​ភាព​នៅ ក្នុង​ឧស្សាហកម្ម ទូរគមនាគមន៍
  • គោរព​តាម​ស្តង់ដារ និង​ការ​អនុវត្ត​ជា​អន្តរ​ជាតិ​ដែល​ជួយ​ដល់​កិច្ច​អភិវឌ្ឍ​ទំនើប​កម្ម​នៃ​សេវា និង​ហេដ្ឋា​រចនា​ សម្ព័ន្ធ
  • ធានា​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​ ដ៏​មាន​ប្រសិទ្ធ​ភាព​បំផុត​នូវ​ធន​ធាន​ដ៏​កម្រ​ នៃ​វិសាល​គមន៍ រលកអាកាស​វិទ្យុ (ហ្រ្វេកង់ស៍) និង ធនធា​នប្លង់​លេខ​ទូរស័ព្ទ និង​លេខ​អេឡិច​ត្រូ​និច(Numbering Plan)
  • ពិ​គ្រោះ​យោបល់​ជា​ទៀង​ទាត់​ជា​មួយ​អ្នក​ប្រើ​ប្រាស់​ និង​អ្នក​ផ្តល់​សេវា ព្រម​ទាំង​ជួយ​សម្រប សម្រួល​ឲ្យ​មាន​សហប្រតិបត្តិការ​នៅ​ក្នុង​ឧស្សាហកម្ម​ទូរគមនាគមន៍​

និយ័តករទូរគមនាគមន៍កម្ពុជាមានឯករាជ្យភាព និងការទទួលខុសត្រូវសំដៅឲ្យមានឧស្សាហកម្ម ទូរគមនាគមន៍មួយមានការប្រកួតប្រជែងជាសកលមានស្ថេរភាព និងជាឧស្សាហកម្មគ្រប់គ្រងដោយខ្លួនឯងកាន់តែរឹងមាំ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច និងតម្រូវការសង្គមឲ្យទាន់ពេល វេលានៃដំណើរការអភិវឌ្ឍន៍របស់ព្រះរាជាណាចក្រកម្ពុជា។