ម៉ោងធ្វើការ ព្រឹក ៧.៣០នាទី ~ ១២.០០នាទី & រសៀល ២.០០នាទី ~ ៥.៣០នាទី ៦៧៨៩ (Hotline) / (៨៥៥)២៣ ៧២២ ៣៣៣
និយ័តករទូរគមនាគមន៍កម្ពុជា(ន.ទ.ក.) មានកិត្តិយសសូមអញ្ជើញរូបវន្តបុគ្គលឬនីតិបុគ្គល និងសាធារណជនចូលទៅកាន់ការស្នើសុំសេវាដោយផ្ទាល់សម្រាប់អាជ្ញាបណ្ណប្រតិបត្ដិការ និងផ្ដល់សេវាអុីនធឺណិត(ISP) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ គោលបំណង នៃកិច្ចប្រត្តិបត្តិការសេវាកម្មនេះ គឺដើម្បីផ្តល់នូវការគ្រប់គ្រងប្រព័ន្ធ និងសេវាឱ្យមានប្រសិទ្ធភាព តាមបទដ្ឋានអន្តរជាតិ និងបើកទូលាយសេវាបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មានជូនដល់ប្រជាពលរដ្ឋទូទៅ។ អតិថិជនដែលមានសិទ្ធិទទួលសេវាអាចជាជនជាតិកម្ពុជា ឬជនបរទេស ជារូបវន្តបុគ្គល ឬនីតិបុគ្គល។ សូមពិនិត្យខ្លឹមសារនៃសេចក្តីណែនាំ ទាញយក និងបោះពុម្ភទម្រង់បែបបទស្នើសុំ ក្នុងករណីលោកអ្នកមានបំណងចង់ប្រើប្រាស់ ដើម្បីស្នើសុំអាជ្ញាបណ្ណប្រតិបត្ដិការ និងផ្ដល់សេវាអុីនធឺណិត(ISP) ដោយផ្ទាល់មកកាន់រដ្ឋបាលរបស់ និយ័តករទូរគមនាគមន៍កម្ពុជា។
ល.រ | សេចក្ដីណែនាំ | ឯកសារ |
---|---|---|
១ | សេចក្តីណែនាំ | កំពុងព្រៀង |
ល.រ | ពាក្យស្នើសុំ | |
១ | ពាក្យស្នើសុំអាជ្ញាបណ្ណប្រតិបត្ដិការ និងផ្ដល់សេវាអុីនធឺណិត(ISP) | ទាញយក |