ម៉ោងធ្វើការ ព្រឹក ៧.៣០នាទី ~ ១២.០០នាទី & រសៀល ២.០០នាទី ~ ៥.៣០នាទី ៦៧៨៩ (Hotline) / (៨៥៥)២៣ ៧២២ ៣៣៣
យោងតាមមាត្រា១២ ផ្នែកទី២ ជំពូកទី៣ នៃព្រះរាជក្រមលេខ នស/រកម/១២១៥/០១៧ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ ប្រកាសឲ្យប្រើច្បាប់ស្តីពីទូរគមនាគមន៍ និយ័តករទូរគមនាគមន៍កម្ពុជា មានមុខងារ និងភារកិច្ចដូចតទៅ៖
ខ. ត្រួតពិនិត្យ និងតាមដានការផ្តល់សេវាទូរគមនាគមន៍ស្របតាមបទប្បញ្ញត្តិជាធរមាន
គ. លើកសំណើផ្តល់យោបល់លើវិសោធនកម្មប្រកាស ឬលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍
ឃ. ចេញសេចក្តីសម្រេចបន្ថែមលើករណីមួយចំនួនស្របតាមមាត្រា៥ចំណុច(ច) នៃច្បាប់ស្តីពីទូរគមនាគមន៍រួមមាន៖
ង. រាយការណ៍ និងផ្តល់អនុសាសន៍ជូនរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នូវរាល់បញ្ហាទាំងអស់ពាក់ព័ន្ធនឹងការគ្រប់គ្រងការអភិវឌ្ឍ និងការត្រួតពិនិត្យវិស័យទូរគមនាគមន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា
ច. ផ្តល់ កែប្រែ ព្យួរ ផ្ទេរ ឬដកហូតលិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពី ទូរគមនាគមន៍ និងបទប្បញ្ញត្តិផ្សេងទៀត
ឆ. ពិនិត្យសំណុំឯកសារស្នើសុំលិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណ និងអនុញ្ញាតលើពាក្យស្នើសុំដែលបាន បំពេញតាមលក្ខខណ្ដនៃច្បាប់ស្តីពីទូរគមនាគមន៍ និងបទប្បញ្ញត្តិផ្សេងទៀត
ជ. ពិនិត្យសំណុំឯកសារផ្តល់ព័ត៌មានទាក់ទងនឹងសំណុំឯកសារស្នើសុំលិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬ អាជ្ញាបណ្ណ ដែលដាក់ពាក្យសុំមកនិយ័តករទូរគមនាគមន៍កម្ពុជា ដើម្បីធានានូវការគោរពតាមលក្ខខណ្ឌនៃច្បាប់ ស្តីពីទូរគមនា គមន៍និងបទប្បញ្ញត្តិផ្សេងទៀត និងចុះបញ្ជីឯកសារដែលបានបំពេញតាមលក្ខខណ្ឌកំណត់
ឈ. ត្រួតពិនិត្យឯកសារផ្តល់ព័ត៌មានអំពីការគ្រប់គ្រងថ្លៃដើមរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួចដោយសវនករឯករាជ្យដែលទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងព័ត៌មានពុំមែនហិរញ្ញវត្ថុដែលត្រូវ ផ្តល់ជូនដោយប្រតិបត្តិករទូរគមនាគមន៍និងបុគ្គលពាក់ព័ន្ធ នឹងវិស័យទូរគមនាគមន៍ រៀងរាល់ឆ្នាំសារពើពន្ធ ដើម្បីធានានូវការគោរពលក្ខខណ្ឌប្រកួតប្រជែងនៅក្នុងច្បាប់ស្តីពីទូរគមនាគមន៍ និងបទប្បញ្ញត្តិផ្សេងទៀត
ញ. ដើរតួនាទីជាស្ថាប័នត្រួតពិនិត្យនិងដោះស្រាយវិវាទពាក់ព័ន្ធនឹងប្រតិបត្តិការទូរគមនាគមន៍ស្របតាមការកំណត់ នៃច្បាប់ស្តីពីទូរគមនាគមន៍ និងបទប្បញ្ញត្តិផ្សេងទៀត
ដ. ចាត់វិធានការសមស្របតាមច្បាប់ស្តីពីទូរគមនាគមន៍ ដើម្បីសហការស្រាវជ្រាវស៊ើបអង្កេតនិងបង្រ្កាបអាជីវកម្ម ខុសច្បាប់ ផ្ទុយនឹងក្រមសីលធម៌ លក្ខខណ្ឌនៃស្តង់ដា គុណភាពនៃសេវា និងគ្រឿងបរិក្ខារទូរគមនាគមន៍ដែល ត្រូវកំណត់ក្នុងច្បាប់ស្តីពីទូរគមនាគមន៍ និងបទប្បញ្ញត្តិផ្សេងទៀត
ថ. ដឹកនាំរៀបចំក្រមសីលធម៌វិជ្ជាជីវៈនៃវិស័យទូរគមនាគមន៍ ។