Skip Navigation
សេចក្តីណែនាំ ស្តីពី ការផ្សព្វផ្សាយព័ត៌មានអប្បបរមាសម្រាប់ការផ្តល់សេវាអ៊ុីនធឺណិតនិងយន្តការដោះស្រាយបណ្ដឹងតវ៉ា
សេចក្តីណែនាំ ស្តីពី ការផ្សព្វផ្សាយព័ត៌មានអប្បបរមាសម្រាប់ការផ្តល់សេវាអ៊ុីនធឺណិតនិងយន្តការដោះស្រាយបណ្ដឹងតវ៉ា

សេចក្តីណែនាំ ស្តីពី ការផ្សព្វផ្សាយព័ត៌មានអប្បបរមាសម្រាប់ការផ្តល់សេវាអ៊ុីនធឺណិតនិងយន្តការដោះស្រាយបណ្ដឹងតវ៉ា

ដើម្បីពង្រឹងតម្លាភាព គណនេយ្យភាព និងការការពារផលប្រយោជន៍ស្របច្បាប់របស់អ្នកប្រើប្រាស់ ស្របតាមច្បាប់ស្តីពីទូរគមនាគមន៍ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) សូមណែនាំដល់គ្រប់ប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិតទាំងអស់ ត្រូវអនុវត្តកាតព្វកិច្ចផ្សព្វផ្សាយព័ត៌មានជាសាធារណៈលើគេហទំព័រ បណ្តាញសង្គមផ្លូវការ និងទីតាំងផ្តល់សេវាដូចខាងក្រោម៖

ក. ព័ត៌មានស្តីពីសេវា និងការតភ្ជាប់ ប្រតិបត្តិករត្រូវផ្តល់ព័ត៌មានឱ្យបានច្បាស់លាស់ លម្អិត និងងាយស្រួលស្វែងរកនូវចំណុចសំខាន់ៗ៖ • បង្ហាញតារាងតម្លៃកញ្ចប់គម្រោងនីមួយៗ, តម្លៃសេវាភ្ជាប់ដំបូង, ថ្លៃជួលឬទិញឧបករណ៍ (Modem/Router) និងតម្លៃសម្រាប់ការផ្លាស់ប្តូរទីតាំង។ រាល់តម្លៃដែលបង្ហាញ ត្រូវបញ្ជាក់ឱ្យច្បាស់ថា “រួមបញ្ចូលពន្ធ និង/ឬអាករលើតម្លៃបន្ថែម” ឬយ៉ាងណា។ • បញ្ជាក់ពីបញ្ជីឯកសារតម្រូវ ដូចជា អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន, នីតិវិធីនៃការស្នើសុំ, វិសាលភាពតំបន់គ្របដណ្តប់ និងរយៈពេលរង់ចាំអតិបរមាសម្រាប់ការតភ្ជាប់។ • កំណត់ឱ្យច្បាស់នូវកាលបរិច្ឆេទគិតថ្លៃសេវា, វិធីសាស្ត្រទូទាត់, និងរបៀបដែលអ្នកប្រើប្រាស់អាចទទួលបានវិក្កយបត្រ(ក្រដាសឬអេឡិចត្រូនិក) និងបង្កាន់ដៃទូទាត់។ • ក្នុងករណីមានការថែទាំប្រព័ន្ធ ឬការដាច់សេវាដោយយថាហេតុ ប្រតិបត្តិករត្រូវជូនដំណឹងជាមុន ឬភ្លាមៗដោយបញ្ជាក់ពី មូលហេតុ ទីតាំងដែលរងផលប៉ះពាល់ និងប៉ាន់ស្មានរយៈពេលដែលនឹងត្រូវភ្ជាប់ឡើងវិញ។

ខ. យន្តការទទួល និងដោះស្រាយបណ្តឹងតវ៉ា ដើម្បីធានាថាអ្នកប្រើប្រាស់ទទួលបានការគាំពារ ប្រតិបត្តិករត្រូវរៀបចំប្រព័ន្ធដោះស្រាយបណ្តឹង ដូចខាងក្រោម៖ • ត្រូវផ្តល់ព័ត៌មានទំនាក់ទំនងឱ្យបានសម្បូរបែប រួមមានលេខទូរស័ព្ទផ្នែកសេវាអតិថិជន (Hotline) ២៤/៧, អ៊ីម៉ែល, ឬប្រព័ន្ធ Chat ផ្សេងៗ។ • ត្រូវបញ្ជាក់ពីដំណាក់កាលនៃការដោះស្រាយបណ្តឹង និងរយៈពេលអតិបរមាដែលត្រូវដោះស្រាយឱ្យបានរួចរាល់។ ប្រតិបត្តិករត្រូវផ្តល់លេខយោងបណ្តឹង (Ticket ID) ដល់អ្នកប្រើប្រាស់ដើម្បីងាយស្រួលតាមដាន។ • រាល់ការដោះស្រាយបណ្តឹងតវ៉ា ត្រូវធ្វើឡើងដោយផ្អែកលើភស្តុតាងបច្ចេកទេស និងមានការបញ្ជាក់ជូនអ្នកប្រើប្រាស់ជាលាយលក្ខណ៍អក្សរ ឬសារអេឡិចត្រូនិក។

គ. សិទ្ធិប្តឹងតវ៉ាមក ន.ទ.ក. ក្នុងករណីដែលអ្នកប្រើប្រាស់មិនសុខចិត្តនឹងដំណោះស្រាយរបស់ប្រតិបត្តិករ ឬមិនទទួលបានការដោះស្រាយក្នុងរយៈពេលសមស្រប អ្នកប្រើប្រាស់មានសិទ្ធិដាក់ពាក្យបណ្តឹងមក ន.ទ.ក. តាមរយៈ៖ • លេខទូរស័ព្ទ: ៦៧៨៩ (រៀងរាល់ម៉ោងធ្វើការ) • កម្មវិធី MPTC Speed Test • គេហទំព័រ: www.trc.gov.kh • ទីតាំងផ្ទាល់: ផ្លូវលេខ ១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អាស្រ័យហេតុនេះ ប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិតទាំងអស់ត្រូវអនុវត្តតាមសេចក្តីណែនាំនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

photo 1 photo 2