Skip Navigation
និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) និងគណៈកម្មាធិការជាតិសោតទស្សន៍និងទូរគមនាគមន៍ (NBTC) នៃប្រទេសថៃបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ និងរៀបចំកិច្ចប្រជុំទ្វេរភាគីលើកទីមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងដោះស្រាយបញ្ហាប្រឈមនៅក្នុងវិស័យទូរគមនាគមន៍

ក្រុងបាងកក ប្រទេសថៃ៖ នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៥ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) ដឹកនាំដោយ ឯកឧត្តម ស្រ៊ុន គឹមសាន សមាជិក ន.ទ.ក. និងគណៈកម្មាធិការជាតិសោតទស្សន៍និងទូរគមនាគមន៍ (Office of The National Broadcasting and Telecommunications Commission, NBTC) ដឹកនាំដោយ លោក Trairat Viriyasirikul អគ្គលេខាធិការស្ដីទី នៃ NBTC បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងចែករំលែកនូវការអនុវត្តនិងបទពិសោធន៍ល្អៗ (best practices) រវាងអាជ្ញាធរនិយ័តកម្មទាំងពីរក្នុងការដោះស្រាយបញ្ហាប្រឈមនៅក្នុងវិស័យទូរគមនាគមន៍។

អនុស្សរណៈនៃការយោគយល់ផ្តោតលើចំណុចគោលសំខាន់ៗ រួមមាន បទប្បញ្ញត្តិទូរគមនាគមន៍ បច្ចេកវិទ្យា 5G បច្ចេកវិទ្យាថ្មីៗ សេវារ៉ូមីងអន្តរជាតិ (International Roaming) និងការបង្ការការឆបោក តាមរយៈការផ្លាស់ប្ដូរចំណេះដឹងបច្ចេកទេស ការរៀបចំការបណ្ដុះបណ្ដាលរួមគ្នា សិក្ខាសាលា និងទស្សនកិច្ចសិក្សា ដើម្បីកសាងបរិយាកាសបទប្បញ្ញត្តិដែលប្រកបដោយបរិយាប័ន្ន។

ក្នុងថ្ងៃនោះដែរ ន.ទ.ក. និង NBTC ក៍បានរៀបចំកិច្ចប្រជុំទ្វេភាគី និងកិច្ចពិភាក្សាស្តីពី “ការពង្រឹងសន្តិសុខសេវាទូរគមនាគមន៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ” ដោយមានលោក Sutisak Tantayotin អគ្គលេខាធិការរងនៃ NBTC ជាប្រធាន និងឯកឧត្តម ស្រ៊ុន គឹមសាន សមាជិក ន.ទ.ក. ជាសហប្រធានដឹកនាំកិច្ចប្រជុំ។ កិច្ចប្រជុំបានពិភាក្សាលើបញ្ហាទូរគមនាគមន៍ដូចជា ឧក្រិដ្ឋកម្មបច្ចេកវិទ្យា (ការឆបោកតាមទូរស័ព្ទចល័ត ការលួចអត្តសញ្ញាណ ការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត និងមាតិកាខុសច្បាប់) ឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ (ការឆបោកតាមរយៈ Phishing ការក្លែងបន្លំធ្វើជាភ្នាក់ងារធនាគារ ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធខុសច្បាប់) និងការចែកចាយស៊ីមខាតខុសច្បាប់នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ព្រមទាំងដំណោះស្រាយផ្នែកបច្ចេកទេស និងបទប្បញ្ញត្តិផងដែរ។

ភាគីទាំងពីរប្តេជ្ញាចិត្តក្នុងការបន្តការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ តាមរយៈកិច្ចសន្ទនាបច្ចេកទេស ការអភិវឌ្ឍសមត្ថភាព ការធ្វើអធិការកិច្ចនិងប្រតិបត្តិការរួមគ្នា និងភាពជាដៃគូជាមួយវិស័យឯកជន និងស្ថាប័នអន្តរជាតិនានា ដើម្បីការកសាងប្រព័ន្ធអេកូឡូស៊ីទូរគមនាគមន៍មួយ ដែលមាន សុវត្ថិភាព និងជម្រុញការអភិវឌ្ឍប្រកបដោយចីរភាព និងកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសទាំងពីរ។

photo 1 photo 2 photo 2